និយ័តករទូរគមនាគមន៍កម្ពុជា ព្រមានពីការឆបោកតាមរយៈសេវា «ការពារគណនី និងទំព័រ»
និយ័តករទូរគមនាគមន៍កម្ពុជា ព្រមានពីការឆបោកតាមរយៈសេវា «ការពារគណនី និងទំព័រ» ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ និយ័តករទូរគមនាគមន៍កម្ពុជា បានព្រមានប្រាប់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះបុគ្គល ដែលអះអាងថាអាច «ការពារគណនី» ឬ«ការពារទំព័រ» បណ្តាញសង្គមជាថ្នូរនឹងប្រាក់។ និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ការអះអាងបែបនេះអាចជាការបោកប្រាស់ ដោយអ្នកប្រើប្រាស់អាចប្រឈមនឹងការបាត់បង់ប្រាក់ ការលួចព័ត៌មានសម្ងាត់ និងបាត់បង់ការគ្រប់គ្រងគណនី ឬទំព័ររបស់ខ្លួន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CzGb.g
Read the full story at rfi_km ↗