ស្ពានអណ្តោត 🌊
ស្ពានអណ្តោត 🌊 ស្ពានអណ្តោត ស្ថិតលើផ្លូវជាតិលេខ៧១C ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពីមុន តំបន់នេះតែងរងការជន់លិចដោយទឹកទន្លេមេគង្គ ហើយប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងទូក។ បច្ចុប្បន្ន ការធ្វើដំណើរកាន់តែងាយស្រួល និងមិនរងការលិចលង់ដូចមុន។ ក្នុងរដូវទឹកឡើង ទឹកទន្លេមេគង្គដែលលាតសន្ធឹងជុំវិញស្ពាន ប្រែក្លាយជាទេសភាពដ៏ស្រស់ស្អាត ដូចជា «សាគរទឹកសាប» ដែលទាក់ទាញអ្នកដំណើរឱ្យឈប់សំចត គយគន់ និងសម្រាកលំហែ 💙🇰🇭 🎥 Vann Saray Join AMS One-minute
Read the full story at ams1minute ↗